វៀតណាមនិងអាមេរិកជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ លោកឯកអគ្គរដ្ឋទូត Nguyen Tam Chien ប្រធានសមាគមវៀតណាម - អាមេរិកនៃ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតងណាម បានទទួលជួបជាមួយគណៈ ប្រតិភូ “អតីតយុទ្ធជននៃបណ្តាសង្គ្រាមនៅបរទេស” (Veterans of Foreign Wars-VFW) ដឹកនាំដោយលោក Hal Roesch អគ្គបញ្ជាការរងទី២ របស់ VFW ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែមីនា។ 
វៀតណាមនិងអាមេរិកជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន - ảnh 1ប្រធានសមាគម វៀតណាម-អាមេរិក លោក Nguyen Tam Chien ថតរូបជាមួយសមាជិក VFW

នៅទីនេះលោក Hal Roesch បានឲ្យដឹងថា គណៈប្រតិភូ VFW បានមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលនេះ ដើម្បីស្វែងយល់ពីស្ថានការណ៍នៃទំនាក់ទំនង វៀតណាម - អាមេរិកនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) រួមទាំងធ្វើដំណើរទស្សនកិច្ចនៅកន្លែងជីកគាស់ និងស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែល បាត់ខ្លួននៅស្រុក Kham Duc (ខេត្ត Quang Nam)។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Tam Chien បានអះអាងថា: សម្ព័ន្ធសមាគមមិត្តភាពវៀតណាមនិងសមាគមវៀតណាម - អាមេរិកបានគាំទ្រនិងត្រៀមខ្លួនជាស្រេចក្នុងការជួយគណៈប្រតិភូស្វែងយល់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាង វៀតណាមនិងអាមេរិកក្នុងការដោះស្រាយបញ្ហា MIA នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ សមាគមវៀតណាម - អាមេរិកនឹងរួមសហការជាមួយបណ្ដាភ្នាក់ងារវៀតណាមដើម្បីសម្របសម្រួលកម្មវិធីទៅទស្សនកិច្ចការងារ នៅតាមតំបន់មួយចំនួន ជាពិសេស ជួយគណៈប្រតិភូទទួលបានលទ្ធផលល្អបំផុតក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀត ណាមលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ