វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបតិ្តការថាមពល

Chia sẻ
(VOVWORLD) - អាមេរិកនិងវៀតណាមបានពិភាក្សាគ្នាជាវិជ្ជមានអំពី យថាទស្សន៍សហប្រតិបតិ្តការនៅក្នុងបណ្ដាសកម្មភាពចំណុះគំនិតផ្ដួចផ្ដើមអាស៊ី EDGE (បង្កើនការអភិវឌ្ឍនិងកំណើនតាមរយៈថាមពល) ដើម្បីជួយឧបត្ថម្ភដល់ ការអនុវត្តប្រភពធនធានថាមពលអគ្គីសនីនិងឧស្ម័នធម្មជាតិដ៏ខ្លាំងក្លា
នៅជំនួបកាលពីថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងហាណូយ រវាងអនុរដ្ឋមន្រ្តី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Dang Hoang An និងទីប្រឹក្សារដ្ឋ មន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាធនធានថាមពលលោក Francis Fannon ភាគីទាំងពីរបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់រួមក្នុងការបង្កើនកិច្ច សហប្រតិបតិ្តការខាងបច្ចេកទេសដែលមានស្រាប់ក្នុងវិស័យថាមពលរវាង ប្រទេសទាំងពិរ។ អាមេរិកនិងវៀតណាមបានពិភាក្សាគ្នាជាវិជ្ជមានអំពី យថាទស្សន៍សហប្រតិបតិ្តការនៅក្នុងបណ្ដាសកម្មភាពចំណុះគំនិតផ្ដួចផ្ដើមអាស៊ី EDGE (បង្កើនការអភិវឌ្ឍនិងកំណើនតាមរយៈថាមពល) ដើម្បីជួយឧបត្ថម្ភដល់ ការអនុវត្តប្រភពធនធានថាមពលអគ្គីសនីនិងឧស្ម័នធម្មជាតិដ៏ខ្លាំងក្លា រួមទាំង ឧស្ម័នធម្មជាតិរាវ ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាសន្សំសម្ចៃថាមពល ផងដែរ៕

ប្រតិកម្មទៅវិញ