ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងលោក Daniel J.Kritenbrink អញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកំណត់ហេតុ |
អញ្ជើញថ្លែងមតិក្នុងពិធី ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ ថា ពិធីនេះជាការងារជាក់ស្តែងមួយ សំដៅអនុវត្តន៍នូវខ្លឹម សារដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួម រវាងវៀតណាមជាមួយសហ រដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមជាផ្លូវការ នាខែវិច្ឆិកា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump តបតាម ការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។ នេះជាការងារពោរពេញទៅដោយអត្ថន័យ មានចរិតលក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ រួមចំណែកជម្រុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕