ក្រុមការងារនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក Le Minh Khai អគ្គអធិការកិច្ចរដ្ឋាភិបាល កំពុងបំពេញដំណើរទស្សនកិច្ចការងារនៅ អ៊ីតាលីចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ អធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាតិអ៊ីតាលី (Anac) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសំដៅបង្កើន កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ។
នៅក្នុងជំនួបជាមួយប្រធាន Anac លោក Raffaele Cantone អគ្គអធិការកិច្ច រដ្ឋាភិបាល វៀតណាមលោក Le Minh Khai បានអះអាងថា រដ្ឋាភិបាលវៀតណាម កំពុងជំរុញខ្លាំងដោយឥតឈប់ឈរនូវការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយសំដៅកសាងបរិយាកាសប្រកបដោយតម្លាភាព រក្សារឹងមាំនូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
ចំណែកឯលោក Raffaele Cantone វិញ បានអះអាងថា Anac ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការជាមួយអធិការកិច្ចវៀតណាមក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយសកម្មភាពសហការគ្នារវាងប្រទេសទាំងពីរក្នុងវិស័យនេះ នឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លានាពេលខាងមុខ៕