ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ TTXVN) |
ឯកសារនេះជាបុព្វបទដើម្បីក្រសួងទាំងពីរជំរុញទំនាក់ទំនងសហប្រតិបតិ្តការក្នុងកិច្ចការពារបរិស្ថាន គ្រប់គ្រងបរិស្ថាន ដីធ្លីនិងសមុទ្រ ក៏ដូចជាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ។
នៅពិធីខាងលើ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Le Cong Thanh បានស្នើឲ្យអ៊ីតាលីបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងការណ៍ “បង្កើនប្រព័ន្ធព្យាករណ៍ ប្រកាសអាសន្នទឹកជំនន់នៅវៀតណាម - ដំណាក់កាលទី២”។ លោក Le Cong Thanh ក៏ស្នើឲ្យអ៊ីតាលីពិចារណាលើការជួយឧបត្ថម្ភវៀតណាមកសាងគោលនយោបាយស្ដីពីការវាយតំលៃចំពោះផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិទៅលើសហគមន៍ ក៏ដូចជាវិធានការទប់ទល់ផងដែរ៕