(VOV)_នាព្រឹកថ្ងៃទី ២៣ (តាមម៉ោងវៀតណាម) អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong បានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស David
Cameron ។ នៅទីនេះ នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានអះអាងថា÷ រដ្ឋាភិ
បាល អង់គ្លេស យកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមួយវៀតណាម និងខំ
ប្រឹង ប្រែងជំរុញការអនុវត្តការសន្យា រវាងអង់គ្លេសជាមួយវៀតណាម ក្នុងបណ្ដាវិ
ស័យអាទិភាព ពិសេសគឺការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការ
ក្នុងបណ្ដាវិស័យ អប់រំ បណ្ដុះបណ្ដាល bgjk;nតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី អនុវត្ត
រាល់គំរោងការដែលបានចុះហត្ថលេខា។ អគ្គលេខាបក្សកុម្មុយនីស្តវៀតនាម លោក
Nguyen Phu Trong បានសម្ដែងការBeញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់
វិស័យ រវាងភាគីទាំងពីរ ចាប់ពីពេលអនុម័តលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើត
ទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-អង់គ្លេស នាខែកញ្ញា ឆ្នាំ ២០១០មក។ អគ្គលេខាបក្ស Nguyen Phu Trong ក៏មានគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ វិនិយោគរវាងអង់គ្លេសនិងវៀតណាម… ជាដើម។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម Nguyen Phu Trong និងនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron (internet) |
ក៏ក្នុងឱកាសនេះដែរ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារជាច្រើន
ទៀតផង៕