វៀតណាមនិងអេក្វាទ័រសហប្រតិបត្តិការអភិវឌ្ឍន៍រួម។

Theo VOV -
Chia sẻ
VOV-នាយប់ថ្ងៃទី២៤មិថុនានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌដំណើរទស្សន​កិច្ច​និងបំពេញការងារនៅវៀតណាម រដ្ឋមន្ត្រីការបរទេសនិងអន្តោប្រវេសន៍អេក្វាទ័រ Ricardo Patino Aroca បានរៀបចំសន្និសីទកាសែតសំដៅផ្លាស់ប្តូរជាមួយស្ថាប័ន​សារព័ត៌មានវៀតណាមនិងអន្តរជាតិ

វៀតណាមនិងអេក្វាទ័រសហប្រតិបត្តិការអភិវឌ្ឍន៍រួម។ - ảnh 1
រដ្ឋមន្ត្រីការបរទេសនិងអន្តោប្រវេសន៍អេក្វាទ័រ Ricardo Patino Aroca (AFP)


        VOV-នាយប់ថ្ងៃទី២៤មិថុនានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌដំណើរ
ទស្សន​កិច្ច​និងបំពេញការងារនៅវៀតណាម រដ្ឋមន្ត្រីការបរទេសនិងអន្តោប្រវេសន៍
អេក្វាទ័រ Ricardo Patino Aroca បានរៀបចំសន្និសីទកាសែតសំដៅផ្លាស់ប្តូរជាមួយ
ស្ថាប័ន​សារព័ត៌មានវៀតណាមនិងអន្តរជាតិស្ដីអំពីស្ថានភាពសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរវៀតណាម-អេក្វាទ័រនាបច្ចុប្បន្ននិងក្នុងរយៈពេលខាងមុខ។ រដ្ឋមន្ត្រី
Ricardo Patino Aroca បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខ អេក្វាទ័រចង់បង្កើន​ទំនាក់​ទំនងសហប្រតិបត្តិការថែមទៀតជាមួយវៀតណាម លើវិស័យជាច្រើន ពិសេសគឺ
ក្នុងវិស័យពាណិជ្ជកម្ម នយោបាយ វប្បធម៍ បណ្ដាបញ្ហាសង្គមជាដើម។ រដ្ឋមន្ត្រី
Ricardo ក៏ឲ្យដឹងដែរថា​ នាពេលកន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំង​ពីរ​បានចុះ
ហត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់សំដៅពង្រីកប្រសិទ្ធ​ភាពឧត្តមភាពដែលមានស្រាប់នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះភាគីទាំងពីរ​នឹង​ផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ជាប្រចាំ បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការអំពី​នយោបាយការទូតរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ