ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Xayalat |
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលកន្លងទៅ ភាគីទាំងពីរបានរក្សាល្អនូវយន្តការផ្លាស់ប្តូរគណៈប្រតិភូដែលថ្នាក់ដឹកនាំរដ្ឋសភា ស្ថាប័នរបស់រដ្ឋសភានិងពង្រឹកការជឿទុកចិត្តគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ ជាពិសេស រដ្ឋសភានៃប្រទេសទាំងពីរ ត្រូវរួមសហ ការ ឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលខាងគតិយុត្តិ គោលនយោបាយ រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានថ្លែងអំណរគុណចំពោះរដ្ឋសភា វៀតណាម ដែលជានិច្ចកាលជួយឧបត្ថម្ភជួយឧបត្ថម្ភនិងសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភា ឡាវផងដែរ៕