វៀតណាមនិងហ្វិលីពីនបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី១១មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយ

(VOVworld)-នារសៀលថ្ងៃទី១១មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយ
រដ្ឋមន្រ្តីការបទេស ហ្វីលីពីនលោក Jose Almendras ដែលកំពុងមានដំណើរទស្សន
កិច្ចការងារនៅវៀតណាម។ លោក Nguyen Xuan Phuc មានបំណងថាដំណើរ
ទស្សនកិច្ចនេះគឺសម្តែងនូវបំណងប្រាថ្នា ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងលើគ្រប់ជ្រុង ជ្រោយ ជាពិសេសគឺឆ្នាំ២០១៦
នេះប្រទេសទាំងពីរវៀតណាមនិងហ្វីលីពីននឹងរំលឹកខួបលើក ទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូត។

វៀតណាមនិងហ្វិលីពីនបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 1
ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបទេសហ្វីលីពីនលោក Jose Almendras

        នាថ្ងៃដដែល នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក
Jose Almendras ផងដែរ។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការអនុវត្តទំ
នាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវសារៈសំខាន់នៃ
ការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS
១៩៨២)​មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អាវុធ។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវ
សារៈសំខាន់របស់អាស៊ានក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិ សុខនិងសុវត្ថិភាព
នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ