វៀតណាមនិងហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌

Chia sẻ
(VOV)_នាថ្ងៃទី១៦មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang បានអញ្ជើញជា​សាក្សីពិធីចុះហត្ថលេខាស្ដីអំពី​ការជួយ​ឧបត្ថម្ភយុត្តិធម៌ខាងព្រហ្មទណ្ឌ រវាងវៀតណាមនិងហុងគ្រី​ ដោយប្រធានអយ្យកា​រប្រជាជនកំពូលវៀតណាម លោក Truong Hoa Binh និងរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ហុងគ្រី Laszlo Trochani ចុះហត្ថលេខា។
វៀតណាមនិងហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌ - ảnh 1
វៀតណាមនិងហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌

          (VOV)_នាថ្ងៃទី១៦មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក ​
Truong Tan Sang បានអញ្ជើញជា​សាក្សីពិធីចុះហត្ថលេខាស្ដីអំពី​ការជួយ​ឧបត្ថម្ភ
យុត្តិធម៌ខាងព្រហ្មទណ្ឌ រវាងវៀតណាមនិងហុងគ្រី​ ដោយប្រធានអយ្យកា​រប្រជា
ជនកំពូលវៀតណាម លោក Truong Hoa Binh និងរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ហុងគ្រី 
Laszlo Trochani ចុះហត្ថលេខា។ នៅទីនេះ បណ្ដា​ដំណាងបានវាយតំលៃខ្ពស់ចំពោះ
សារសំខាន់នៃកិច្ចព្រមព្រៀង ដើម្បីសម្រេច​គម្រោងសហប្រិតបត្តិការយុត្តិធម៌រវាង
ប្រទេសទាំងពីរ និងចាត់ទុកនេះគឺជា​មូលដ្ឋានដើម្បីបណ្ដាស្ថាប័នអនុវត្តច្បាប់នៃប្រ
ទេសទាំងពីរជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ការចុះហត្ថលេខានេះនឹងរួមចំណែកជំ
រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ​រវាងវៀតណាមនិងហុងគ្រី តាមនោះរួមចំ
ណែកជំរុញទំនាក់ទំនងប្រពៃណីដ៏​ល្អប្រសើរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ