|
វៀតណាមនិងស្លូវ៉ាគីបង្កើននូវការផ្លាស់ប្តូរបទពិសោធន៍និតិបញ្ញត្តិ
និងឃ្លាំមើល (រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២មេសានៅវិមានរដ្ឋសភា គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានមាន ជំនួបសន្ទួនាជាមួយគណៈប្រតិភូរដ្ឋសភាស្លូវ៉ាគី ដឹកនាំដោយ អនុប្រធានរដ្ឋសភា
លោកស្រីJana Lassakova ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Huynh Ngoc Son បានសង្កត់ធ្ងន់ថា វៀតណាម យក
ចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិប្រពៃណីក្នុងនោះ
មានស្លូវ៉ាគីផង។ រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល សម្រាប់បណ្តាអង្គភាពអាជីវកម្មស្លូវ៉ាគីស្វែងរកឱកាសវិនិយោគលើគ្រប់វិស័យ
ដែលវៀតណាមមានតម្រូវការ ។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងថា បង្កើន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ក្រុមសមា
ជិកសភាទាំងពីរ សំដៅបង្កើនទំនុកទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពនីតិបញ្ញត្តិនិងឃ្លាំមើល។
ក្នុងថ្ងៃដដែល លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការ
បរទេស បានទទួលជួបសន្ទនាជាមួយលោកស្រី Jana Lassakova។ នៅទីនេះ
លោក Hoang Binh Quan បានស្នើរ នាពេលខាងមុខ បក្សទាំងពីរនឹងបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ ឈានដល់ការបង្កើតទំនាក់ទំនងជាផ្លូវការ បង្កមូលដ្ឋាន នយោបាយយូអង្វែងសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕