|
វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ |
(VOV)_វៀតណាមនិងស្លូវ៉ាគីបន្តអនុវត្តវិធានការជាក់ស្ដែងជាច្រើន ដើម្បីជំរុញ
ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើច្រើន
វិស័យ ដែលក្នុងនោះ មាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះគឺជា
លទ្ធផលលេចធ្លោ ក្នុងដំណើរទៅបំពេញទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai
នៅស្លូវ៉ាគី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ធ្នូ តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលប្រ
ទេសនេះ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី លោក
Hoang Trung Hai បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico
ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Lubomir Vazny និងប្រធានរដ្ឋសភា លោកស្រី
Jana Lasakova។
ក្នុងរយៈពេលស្នាក់នៅស្លូវ៉ាគីនេះ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai
ក៏បានអញ្ជើញចូលរួមវេទិកាសហប្រិតបត្តិការសេដ្ឋកិច្ចវៀតណាម-ស្លូវ៉ាគី ផងដែរ៕