(VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ Phung Quang Thanh គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ
ស្លូវ៉ាគី ដឹកនាំដោយលោករដ្ឋមន្រ្តី Martin Glavac បានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ទី១៤ មិថុនា។នៅជំនួប ចរចារនាព្រឹកថ្ងៃទី
៩ មិថុនា លោក Phung Quang Thanh និងលោក Martin Glavac បានផ្លាស់ប្ដូរអំពីវិធាន
ការសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការការ ពារជាតិទ្វេភាគី ក្នុងនោះប្រមូលផ្ដុំ
ជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងក្រសួង
ការពារជាតិទាំង២។បន្ទាប់ពីជំនួបចរចារនេះ រដ្ឋមន្រ្តីទាំង២រូប បានចុះហត្ថលេខា
លើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបតិ្ត ការការពារជាតិទ្វេភាគីរវាងប្រទេសទាំង២។
ក្នុងរយៈពេលស្នាក់នៅវៀតណាម លោក Martin Glavac ធ្វើអធិបតីជំនួបប្រាស្រ័យ
រវាងបណ្ដាក្រុមហ៊ុនយោធាស្លូវ៉ាគីជាមួយសមាគមមិត្តភាពវៀតណាម-ស្លូវ៉ាគី ដាក់
កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញ ជួបសន្ទនាជាមួយ ប្រធានរដ្ឋ
លោក Truong Tan Sang និងទៅទស្សនាអង្គភាពកងទ័ពវៀតណាម មួយចំនួនទៀត
ផង៕