|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មកទស្សនាស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត (VOV) |
Vovworld-នាថ្ងៃទី១១មេសាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ
ស៊ុយអែត ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែតលោក Per Westerberg។ ប្រធានរដ្ឋសភា Per
Westerberg បានវាយតំលៃខ្ពស់នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងស៊ុយអែត
និងវៀតណាម ដោយអះអាងស៊ុយអែតជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់
ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន
អះអាងថា ប្រភពទុន ODA របស់ស៊ុយអែតបានរួមចំណែកសំខាន់ក្នុងការកាត់
បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។
នាថ្ងៃដ៏ដែល ជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសហប្រតិបត្តិ
ការអឺរ៉ុបខាងជើងរបស់ស៊ុយអែតលោក Ewa Bjorling ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh បានអះអាងថា ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀតណាមជានិច្ចកាលគោរពពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណី
នៅអឺរ៉ុបខាងជើង ក្នុងនោះមានស៊ុយអែតផង។ ឧបនាយករដ្ឋមន្ត្រីបានអះអាង
ថា រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មស៊ុយអែតធ្វើសកម្មភាពវិនិយោគនិងអាជីវកម្មស្ថិរភាពយូរអង្វែងនៅ
វៀតណាម។
នាថ្ងៃទី១២មេសា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាកចេញពីទីក្រុង
Stockholm ទៅកាន់ទីក្រុងឡុង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រអង់គ្លេសតាមសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង៕