(VOVworld) - នារសៀលថ្ងៃទី១៦វិច្ឆិកា នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍
Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបសន្ទនាជាមួយ
លោក Tan Tee How អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងមហាផ្ទៃសឹង្ហបុរី ដែលកំពុងមកបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang បានវាយតំលៃ
ខ្ពស់ចំពោះរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់លោក Tan Tee How ក្នុងការជំរុញ
ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងក្រសួងទាំង២នាពេលកន្លងទៅ។ដោយរាល់
ការរួមវិភាគទានពោលខាងលើក្រសួងនគរបាលវៀតណាមសម្រេចប្រគល់ជូន
គ្រឿងអនុស្សាវរីយ៍សញ្ញាការពារសន្តិសុខមាតុភូមិសំរាប់លោក Tan Tee How។
|
នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងស្ដាំ)ប្រគល់ជូនគ្រឿងអនុស្សាវរីយ៍សញ្ញា
សំរាប់អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងមហាផ្ទៃសឹង្ហបុរី លោក Tan Tee How |
រីឯខ្លួនវិញ លោក Tan Tee How បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមចំ
ណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពរវាងក្រសួងទាំង២ ឲ្យបន្តអភិ
វឌ្ឍន៍ឡើងកំពស់ថ្មីនិងប្រកបដោយប្រសិទ្ធភព៕