វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរីលោក 

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរីលោក លីស៊ានឡុង
និង លោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី
២១ ដល់ថ្ងៃទី២៤មិនា។​នេះជាលើកទី៣ហើយដែលលោក លីស៊ានឡុង មកបំពេញ
ទស្សនកិច្ច ជាផ្លូវការនៅវៀតណាមក្នុងនាមជានាយករដ្ឋមន្ត្រី។

វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមភាគីសិង្ហបុរី លោក លីស៊ានឡុង អញ្ជើញផ្លាស់ប្តូរលើបញ្ហាដែលបានយកចិត្តទុកដាក់ដួចគ្នា


        នាថ្ងៃទី២៣មិនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចារជាមួយសមភាគីសិង្ហបុរី លោក
លីស៊ានឡុងផងដែរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសន្យាកសាងទំនុកទុកចិត្ត
នយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការធ្វើសមាហរណកម្មនិងធ្វើឲ្យស៊ីជម្រៅថែម
 ទៀតនូវទំនាក់ទំណងដៃគូយុទ្ធសាស្ត្រវៀតណាម- សិង្ហបុរីតាមរយៈការផ្លាស់ប្តូរ
គណៈ ប្រតិភូជាប្រចាំនិងបង្កើនការជួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រីទាំង
ពីររូបបាន អះអាងបន្តជម្រុញបរិយាកាសធ្វើអាជីវកម្មងាយស្រួលនិងបង្កើនការ
តភ្ជាបសហ គ្រាសនៃប្រទេសទាំងពីរផងដែរ។ នាយករដ្ឋមន្ត្រីសិង្ហបុរីបានសន្យា
ជួយឧបត្ថម្ភអង្គ ភាពអាជីវកម្មវៀតណាមជ្រៀតចូលទីផ្សារសិង្ហបុរីកាន់តែស៊ីជម្រៅ។
 លោក​ លីស៊ានឡុង បានអះអាងថា សិង្ហបុរីនឹងបន្តផ្តល់អាហារូបករណ៍សម្រាប់
សិស្សានុសិស្សវៀតណាមក្នុងទាំងក្របខ័ណ្ឌទ្វេភាគីនិងក្របខ័ណ្ឌអាស៊ានផង។

        ភាគីទាំងពីរក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក្នុងនោះ
មានការស្វែងរកដំណោះស្រាយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក
(TPP)។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពរក្សារាល់ការពិគ្រោះយោបល់និងរឹត
បន្តឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានិងជាមួយប្រទេសអាស៊ានដទៃ សំដៅកសាង
 អាស៊ានមួយសាមគ្គី ឯកភាព ជាពិសេសពង្រីកនូវតួនាទីរបស់អាស៊ានក្នុងការដោះ
 ស្រាយរាល់បញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។

        បញ្ចប់កិច្ចចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ។

វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2
នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ


        នៅក្នុងសន្និសីទកាសែតបន្ទាបពីកិច្ចចរចា នាយករដ្ឋមន្ត្រីលោក Nguyen Xuan
 Phuc បានលើកច្បាស់ថា វៀតណាមនិងសិង្ហបុរីបានចុះហត្ថលេខាលើឯក​សារ
សំខាន់ៗចំនួន៦។ លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវទស្សនៈ  របស់
វៀតណាមអំពីបញ្ហាសមុទ្រខាងកើតផងដែរ៖

        “ក្នុងបញ្ហាសមុទ្រខាងកើត យើងខ្ញុំសុទ្ធតែឯកភាពថា នឹងកសាងសមុទ្រខាង
 កើតឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងសមុទ្រខាងកើតមួយ មានសេរីភាព
 អាកាសចរណ៍ នាវាចរណ៍ជាពិសេសរួមគ្នាអភិវឌ្ឍន៍។ លោក លីស៊ានឡុងនិងរូបខ្ញុំ
ផ្ទាល់ ក៏បានផ្លាស់ប្តូរអំពីបញ្ហាពហុភាគីដែលមានការយកចិត្តទុកដាក់ដូចគ្នា។ យើង
 ខ្ញុំក៏បានសន្យា រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកនានាក្នុងការ
កសាងអាស៊ានសាមគ្គី មានការច្នៃប្រឌិតនិងពង្រីកនូវតួនាទីជាមជ្ឈមណ្ឌលរបស់
អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់”៕

ប្រតិកម្មទៅវិញ