វៀតណាមនិងសិង្ហបុរី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

Chia sẻ

(VOVWORLD) - ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាមួយលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិសិង្ហបុរី លោក Chan Heng Kee បានធ្វើជាសហប្រធានកិច្ចសន្ទនានេះ។

វៀតណាមនិងសិង្ហបុរី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានជួបជាមួយលោក Heng Chi How ទេសរដ្ឋមន្ត្រីទទួលបន្ទុកវិស័យការពារជាតិសិង្ហបុរីនៅថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ Le Duong/TTXVN)

វៀតណាម និងសិង្ហបុរីបានអះអាងឡើងវិញនូវទំនាក់ទំនងការពារជាតិទ្វេភាគីមិត្ត ភាព ហើយបានសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែជិតស្និទ្ធនៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរី (DPD) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ថ្ងៃទី ៤ខែវច្ឆិកា។ ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី លោក Chan Heng Kee បានធ្វើជាសហប្រធានកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួននាពេលខាងមុខ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកងទ័ពជើងទឹក កងទ័ពអាកាស និងប៉ូលិសឆ្នេរសមុទ្រនៃប្រទេសទាំងពីរ; ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចជា៖ សន្តិសុខតាមអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ការផ្លាស់ប្តូរឌីជីថល ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត; ពិគ្រោះយោបល់យ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌយោធា-ការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការដំណាក់កាល ២០២៣-២០២៥។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួម DPD លើកទី ១៣ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឧត្តមសេនីយឯកលោក Hoang Xuan Chien នៅថ្ងៃទី ៣ ខែវិច្ឆិកា បានជួបជាមួយលោក Heng Chi How រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងការពារជាតិសិង្ហបុរី៕

ប្រតិកម្មទៅវិញ