ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Rakatovao Rivo |
នារសៀលថ្ងៃទី៨ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Rakatovao Rivo ដែលកំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេចសហប្រតិបត្តិការជាមួយម៉ាដាហ្គាស្ការ លើបណ្តាវិស័យដែលជាបៀបខ្លាំងរបស់វៀតណាមនិងម៉ាដាហ្គាស្ការមានតម្រូវការ។លោក Tran Dai Quang មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹង លើកទឹកចិត្តឲ្យសហគ្រាសនៃប្រទេសទាំងពីរ មកស្វែងរកឱកាសវិនិយោគធ្វើអាជីវកម្ម។ វៀតណាមស្នើឲ្យភាគីម៉ាដាហ្គាស្ការ បញ្ចូនអ្នកជំនាញការ និងសិក្ខាកាមមកវៀតណាមរៀនសូត្រផងនិងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ ផ្នែកកសិកម្ម ធានាសន្តិសុខស្បៀងអាហារនៅវៀតណាម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការ បានឲ្យដឹងថា វិស័យកសិកម្មនិងចិញ្ចឹមសត្វជាវិស័យសំខាន់ដែលម៉ាដាហ្គាស្ការមានបំណងសហប្រតិបត្តិការជាមួយវៀតណាម។លោករូបនេះបានជឿជាក់ថាក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ ភាគីទាំងពីរនឹងទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ជាពិសេសលើវិស័យកសិកម្ម៕