វៀតណាមនិងម៉ុងហ្គោលីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ទៅវិញទៅមក

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី (ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ១ ខែតុលា) នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-erdena នៅរដ្ឋធានី Ulan Bato។

វៀតណាមនិងម៉ុងហ្គោលីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ទៅវិញទៅមក - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-erdena។ (រូបថត៖ VOV)
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក បង្កើតវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ; រៀបចំនិងចលនាយ៉ាងសកម្មដល់សហគ្រាស ដើម្បីចូលរួមក្នុង កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេសនីមួយៗ; ជំរុញកិច្ច សហប្រតិបត្តិការលើវិស័យការងារ វិទ្យាសាស្ត្របច្ចេក
វិទ្យា និងព័ត៌មាន ទូរគមនគមន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងនូវគោលជំហរ ដ៏ខ្ជាប់ខ្ជួន របស់វៀតណាមនោះគឺការគោរពកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី និងមាន បំណងចង់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង ប្រកប ដោយប្រសិទ្ធភាព និងយូរអង្វែង។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ុងហ្គោលី ដែលបានឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់ប្រជាជនភាគខាងជើងវៀតណាម ដើម្បីជម្នះពុះពារលើការខូចខាតដែល បណ្តាលមកពីព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ុងហ្គោលីលោក Oyun-erdena បានអះអាងថា ការ ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងទូលំទូលាយជាមួយវៀតណាម គឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ម៉ុងហ្គោលីក្នុងតំបន់។ ម៉ុងហ្គោលី មានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ ក៏ដូចជានៅយន្តការពហុភាគី ឲ្យសក្តិសមនឹងភាពជាដៃគូគ្រប់ជ្រុង ជ្រោយផងដែរ។
នាថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការ ជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Dashzegve Amarbayasgalan។ ភាគីទាំងពីរ បានឯកភាពពង្រឹងតួនាទីនៃស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ ក្នុងការសម្រប សម្រួលគាំទ្រ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ឱ្យអភិវឌ្ឍន៍យ៉ាងជាក់ស្តែង ប្រកប ដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ; បើកទ្វារចំហរឲ្យទំនិញរបស់គ្នាទៅវិញទៅមក តាមនោះ ឆាប់សម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងគីដល់ ២០០ លានដុល្លារអាមេរិកនាពេលខាងមុខ; ជំរុញការចុះហត្ថលេខាថ្មីលើកិច្ចព្រមព្រៀងអំពី ការលើកទឹកចិត្ត និងការពារការវិនិយោគរវាងវៀតណាមនិងម៉ុងហ្គោលី។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើការងារគាំពារ ជួយឧបត្ថម្ភដើម្បីឱ្យ សហគមន៍ប្រជាជននៃប្រទេសទាំងពីរ នឹងនរចិត្តក្នុងការរស់នៅ សិក្សា និងធ្វើការ នៅក្នុងប្រទេសនីមួយៗ; ជួយឧបត្ថម្ភការបណ្ដុះបណ្ដាលអត្តពលិកវៀតណាមទៅ ម៉ុងហ្គោលីដើម្បីហ្វឹកហាត់ក្នុងវិស័យជាប្រៀបខ្លាំងរបស់ម៉ុងហ្គោលី (បាញ់ធ្នូ ចំបាប់ ប្រដាល់ យូដូ); បង្កើនការផ្សព្វផ្សាយសក្តានុពលនិងប្រៀបខ្លាំងទេសចរណ៍នៃប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ