វៀតណាមនិងប៉ាឡេស្ទីនគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ

Chia sẻ
(VOVworld)-នាថ្ងៃទី៩ឧសភានៅទីក្រុងគែប្រទេសអេហ្ស៊ីប ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអេហ្ស៊ីបនិងទទួលបន្ទុកប្រទេសប៉ាឡេស្ទីនលោក Do Hoang Long

វៀតណាមនិងប៉ាឡេស្ទីនគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ - ảnh 1
អគ្គអគ្គរដ្ឋទូតលោក Do Hoang Long ជួបសម្តែងការគួរសមប្រធានាធិបតីប៉ាឡេស្ទីន


(VOVworld)-នាថ្ងៃទី៩ឧសភានៅទីក្រុងគែប្រទេសអេហ្ស៊ីប ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអេហ្ស៊ីបនិងទទួលបន្ទុកប្រទេសប៉ាឡេស្ទីនលោក Do Hoang Long បានជូន សាតាំងចំពោះប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងឱកាសដែល ថ្នាក់ដឹកនាំប៉ាឡេស្ទីនរូបនេះមានដំណើរទស្សនកិច្ចថ្នាក់ រដ្ឋជាផ្លូវការនៅអេហ្ស៊ីបក្នុង រយៈពេល២ថ្ងៃគឺថ្ងៃទី៨និងទី៩ឧសភា។ ក្នុងជំនួប បន្ទាប់ពីពិធីជូនសាតាំង ឯកអគ្
គរដ្ឋទូតលោក Do Hoang Long បានជូនដំណឹង ជាមួយប្រធានាធិបតី លោក Mahmoud
Abbas អំពីសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិង ការកំណត់ទិសដៅអភិវឌ្ឍន៍នា ពេលខាងមុខ ព្រមទាំងសម្តែងការគាំទ្រចំពោះរាល់ ការខំប្រឹងប្រែងរបស់ប្រជាជន ប៉ាឡេស្ទីនក្នុងការជម្រុញសន្តិភាពនិងអភិវឌ្ឍន៍។ ក្នុង
ឱកាសនេះដែរ លោក Do Hoang Long ក៏បានជូនដំណឹងបន្ថែមអំពីបញ្ហាទាក់ទិនទៅ
នឹងសមុទ្រខាងកើត ដែលកំពុងបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេសនា
បច្ចុប្បន្ន។

        រីឯខ្លួនវិញ ប្រធានាធិបតី Mahmoud Abbas បានសម្តែងគោលបំណងបន្ត អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្វេភាគីជាមួយវៀតណាម។ ចំពោះមុខ រាល់បំរ៉ែបំរួលបច្ចុប្បន្ន ដែលទាក់ទិននឹងវៀតណាម ភាគីទាំងពីរបានអះអាងថា គាំទ្រ ការដោះស្រាយជំលោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ