|
សារព័ត៍មានអន្តរជាតិកត់សម្គាល់នូវការជោគជ័យរបស់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងបេឡារុសរបស់អគ្គលេខាបក្សវៀតណាម |
(VOV)_តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីបេឡារុស លោក Alexander
Lukashenko អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក NguyenPhu Trongបានមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅ បេឡារុស ចាប់ពីថ្ងៃទី២៦ដខល់ទី២៧វិច្ឆិកា។បញ្ចប់ដំណើរទស្ស
នកិច្ចភាគីទាំង២បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងនិងពង្រីកទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ។
មុននេះទីភ្នាក់ងារសារព័ត៍មានជាតិ របស់បេឡារុស នាថ្ងៃទី២៦វិច្ឆិកាបានលើកសរ
សើរទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរវាងវៀតណាម និងបេឡារុសនិង វាយតំលៃ
ខ្ពស់ចំពោះជំនួបចរចាររវាងអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong ជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។
BelTa បានដកស្រង់ពាក្យសម្ដីរបស់ប្រធានាធិបតី Alexander Lukashenko ដែលចែង
ថា៖ បេឡារុស និងវៀតណាមសង្ឃឹមនឹងមានការបោះជំហានលោតផ្លោះក្នុងទំនាក់
ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Alexander Lukashenko
បានអះអាងថា៖បេឡារុសចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមជាអា
ទិភាព១ក្នុងចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននៅក្នុង
ទ្វីបអាស៊ី និងមានគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។
នាថ្ងៃទី២៥និងទី២៦ វិច្ឆិកា សារព័ត៍មានប៊ែលហ្ស៊ិមបន្តចុះផ្សាយអត្ថបទស្ដីអំពី
ដំណើរទស្សនកិច្ចនៅរុស្ស៊ី របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong។ដោយប្រធានបទ៖ រុស្ស៊ី-វៀតណាម រួមគ្នាឆ្ពោះទៅកិច្ចសហប្រតិបត្តិការថ្មី៕