ប្រធានសភាជាន់ទាបបែលហ្ស៊ិក លោកស្រី Éliane Tillieux និងគណៈប្រតិភូដែលចូលរួមជំនួប។ (រូបថត៖ Huong Giang/TTXVN) |
កាលពីថ្ងៃទី ៧ វិច្ឆិកា ប្រធានសភាជាន់ទាបបែលហ្ស៊ិកលោកស្រី Éliane Tillieux បានទទួលជួប
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក លោក Nguyen Van Thao។ អញ្ជើញចូលរួមផងដែរមានតំណាងសមាគម Collectif Vietnam Dioxine សមាគមមិត្តភាពបែលហ្ស៊ិក-វៀតណាម; លោកស្រី Tran To Nga ជនវៀតណាមនៅបារាំង ជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទុំក្នុងសង្គ្រាម វៀតណាម; លោក André Flahaut សមាជិកសភាសហព័ន្ធបែលហ្ស៊ិក ជាអ្នកដែល បានដាក់ជូនរដ្ឋសភាបែលហ្ស៊ិកនូវសេចក្ដីសម្រេចចិត្តស្តីពីការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។
ជំនួបនេះបានធ្វើឡើងបន្ទាប់ពីសភាជាន់ទាបបែលហ្សិកបានអនុម័តលើសេចក្តីសម្រេចចិត្តនេះ។ នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបលោកស្រី Éliane Tillieux បានសង្កត់ធ្ងន់ ថា សេចក្ដីសម្រេចចិត្តស្ដីពីការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំនៅ
វៀតណាម ទទួលបានការគាំទ្រ ១០០% ពីគ្រប់គណបក្សនយោបាយទាំងអស់ នៅបែលហ្ស៊ិក។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដចំពោះជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម និងជុំវិញពិភពលោក ក៏ដូចជា ជាហានិភ័យធំៗដល់បរិស្ថាន ដែលជាតិគីមីពុលនេះបង្កឡើង។ នេះគឺជាសក្ខីភាពនៃ សាមគ្គីភាពរបស់រដ្ឋសភាបែលហ្ស៊ិកចំពោះជនរងគ្រោះ ក៏ដូចជាគោលដៅប្រកប ដោយនិរន្តរភាព នៅពេលដែលរដ្ឋសភាបែលហ្ស៊ិកគឺជាសភាដំបូងគេដែលតម្រូវឱ្យ ចាត់ទុកការប្រើប្រាស់សារធាតុសម្លាប់បាក់តេវីអេកូឡូស៊ីជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ។ លោកស្រីប្រធានសភាជាន់ទាបបានសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អប្រសើររវាង វៀតណាម និងបែលហ្ស៊ិកមិនត្រឹមតែតាមរយៈទំនាក់ទំនងការទូត និងការទូតសភា ប៉ុណ្ណោះទេ ថែមទាំងតាមរយៈសេចក្ដីសម្រេចចិត្ត និងការសម្រេចចិត្តដែលបានធ្វើ ឡើងនៅក្នុងរដ្ឋសភា ហើយនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់វៀតណាម ទៀតផង។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក លោក Nguyen Van Thao បានវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់សភា បែលហ្ស៊ិកដើម្បីអនុម័តលើសេចក្ដីសម្រេចចិត្តនេះ ហើយបញ្ជាក់ថាសេចក្ដីសម្រេចចិត្ត នឹងជួយបង្កើនការយល់ដឹងអំពីបញ្ហាជាតិគីមីពុលពណ៌លឿងទុំ ហើយអំពាវនាវឱ្យ សហគមន៍អន្តរជាតិជួយឧបត្ថម្ភជនរងគ្រោះ។ ឯកអគ្គរដ្ឋទូត លោក Nguyen Van Thao បានថ្លែងអំណរគុណចំពោះលោកស្រីប្រធានសភាជាន់ទាប សមាជិកសភា លោក André Flahaut សភាបែលហ្ស៊ិក និងមិត្តភក្តិបែលហ្ស៊ិក ក៏ដូចជាអន្តរជាតិដែល បានរួមដំណើរ និងជួយគាំទ្រវៀតណាមជានិច្ច។
គួរជម្រាបបន្ថែមទៀតថា កាលពីថ្ងៃទី៥ ខែតុលា សភាជាន់ទាបបែលហ្ស៊ិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាមដោយសំឡេងគាំទ្រ ១០០%។ នេះជារដ្ឋសភាដំបូងគេលើពិភពលោកដែលបានអនុម័តលើសេចក្តីសម្រេចចិត្តជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាម៕