|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាមលោកស្រី Vitoria Alice Cleaver |
(VOVworld) - នារសៀលថ្ងៃទី១៤ សីហា ក្នុងឱកាសបញ្ចប់អាណតិ្តបេសកកម្ម
នៅវៀតណាម ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាមលោកស្រី Vitoria Alice
Cleaver បានមកជំរាបលាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀត
ណាមលោក Pham Binh Minh។ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងមានគោលបំណងនាំទំនាក់ទំនងជាមួយប្រេស៊ីល កាន់តែស៊ីជំរៅថែមទៀត តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ ចរចារ
ចុះហត្ថលេខាលើបណ្ដាឯកសារសហប្រតិបត្តិការ បង្កើនប្រសិទ្ធិភាពនៃយន្តការសហ
ប្រតិបតិ្តការទ្វភាគី ក៏ដូចជានៅវេទិការពហុភាគីនានា។រីឯខ្លួនវិញ លោកស្រី Vitoria
Alice Cleaver បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងរបស់
ប្រទេសទាំង២ក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺតំលៃប្រាក់ពាណិជ្ចកម្មទ្វេភាគី
ទទួលបាន២,៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣។លោកស្រីក៏សំដែងគោល
បំណង បន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការ
រវាងប្រទេសទាំង២ផងដែរ៕