វៀតណាមនិងបារាំងព្រមព្រៀងសម្រេចឲ្យបានគោលដៅកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់

Chia sẻ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូល
រួមសន្និសីទ COP -21 នៅទី ក្រុងប៉ារីសប្រទេសបារាំង
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP -21 នៅទី ក្រុងប៉ារីសប្រទេសបារាំង នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយសមភាគីបារាំងលោក Manuel Valls។នៅទីនេះ នា
យករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នា អនុវត្តយ៉ាងខ្លាំងក្លារាល់កិច្ចសន្ទនា សម្រាប់
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងបានព្រមព្រៀងគ្នាលើវិធានការជាក់ស្តែង មួយ
ចំនួន សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងនាពេលខាង
មុខ។ លើវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនការជួបប្រាស្រ័យ
នៅគ្រប់ជាន់ថ្នាក់ជាពិសេសរួមសហការគ្នាត្រៀមរៀបចំប្រកបដោយជោគ ជ័យ
នូវសន្និសីទសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារំាងលើកទី
១០នៅវៀតណាមនាខែកញ្ញាឆ្នាំ២០១៦ខាងមុខ។ លើវិស័យសេដ្ឋកិច្ច ភាគីទាំង ពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តា វិស័យស្នូលដូចជាគមនាគមន៍និងដឹកជញ្ជូនឬឧិសថជាដើម។ នាយករដ្ឋមន្ត្រី
Manuel Valls បានលើកច្បាស់ថា បារាំងផ្តោតការយកចិត្តទុកដាក់ទៅលើ សំណូម
ពររបស់វៀតណាមក្នុងការទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេស ភាគីទាំងពីរបានព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងការខិតខំប្រឹង ប្រែង កាត់
បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា រាល់ ជំលោះនៅ
សមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់
អន្តរជាតិ អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ធានាសន្តិ សុខ សុវត្ថិភាព
នាវាចរណ៍និងអាកាសចរណ៍ដើម្បីផលប្រយោជន៍ក្នុងតំបន់និងសហគមន៍អន្តរជាតិ
ទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ