វៀតណាមនិងបណ្តាប្រទេសអាស៊ានបានឯកភាពចំណាយ ១០.៥ លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ - ១៩

Chia sẻ
(VOVWORLD) -  អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំជាមួយតំណាងក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ។
វៀតណាមនិងបណ្តាប្រទេសអាស៊ានបានឯកភាពចំណាយ ១០.៥ លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ - ១៩ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

នៅថ្ងៃទី ១៨ ខែកុម្ភៈ កិច្ចប្រជុំលើកទី ៦ នៃក្រុមការងារ ក្រុមប្រឹក្សាអាស៊ាន សម្របសម្រួលភាពអាសន្នលើសុខភាពសាធារណៈបន្ទាន់ (ACCWG-PHE) ដែលបានធ្វើឡើងតាមអ៊ិនធឺរណែត ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាននិងតំណាងនៃលេខាធិការដ្ឋានអាស៊ាន។ អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំជាមួយតំណាងក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ។

ថ្លែងក្នុងនាមតំណាងឲ្យវៀតណាម លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសម្តែងការគាំទ្រចំពោះការប្រើប្រាស់មូលនិធិកូវីដ ១៩ ដើម្បីបម្រើតម្រូវការបន្ទាន់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ាន។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសនីមួយៗចាំបាច់ត្រូវកំណត់តម្រូវការចំនួន ប្រភេទនិងមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង ដើម្បីបង្កើតផែនការផ្គត់ផ្គង់វ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងជាក់ស្តែងសម្រាប់ប្រទេសអាស៊ានទាំងមូល។

វៀតណាមនិងបណ្តាប្រទេសអាស៊ានបានឯកភាពចំណាយ ១០.៥ លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ - ១៩ - ảnh 2អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Nguyen Quoc Dung អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានស្វាគមន៍សំណើរបស់ប្រ៊ុយណេ ដែលជាប្រធានអាស៊ាន ២០២១ ស្តីពីការប្រើប្រាស់យន្តការផ្គត់ផ្គង់វ៉ាក់សាំងពហុភាគីសកល ដូចជា COVAX ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាស៊ាន។ យ៉ាងណាមិញ វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតនិងលេខា ធិការដ្ឋានអាស៊ាន ដើម្បីអនុវត្តក្របខ័ណ្ឌនៃការស្តារឡើងវិញនូវអាស៊ានទាំងមូលប្រកបដោយប្រសិទ្ធភាពស្របនឹងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាត ឆ្ពោះទៅរកការស្តារប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតទៅលើប្រជាជន៕

ប្រតិកម្មទៅវិញ