វៀតណាមនិងបង់ក្លាដែសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ |
(VOVworld) - នាថ្ងៃទី ២០ កក្កដា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបង់ក្លាដែលដឹកនាំដោយ ប្រធានរដ្ឋសភា លោកស្រី Shirin Sharmin Chaudhury បានចាប់ផ្តើមដំណើរ ទស្សកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងជំនួបសន្ទនាថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ សន្តិសុខ ថាមពល បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។ ស្តីអំពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារកសាង ច្បាប់ ព្រមទាំង បង្កើតក្រុមសមាជិកសភាមិត្តភាពរវាងវៀតណាមនិងបង់ក្លាដែស។ វៀតណាមមានគោលបំណងថា៖ បង់ក្លាដែសយកចិត្តទុកដាក់ ថែមទៀតទៅលើបញ្ហានៅសមុទ្រខាងកើត មានសម្លេងសកម្មថែមទៀតសំដៅ លើកកំពស់ការរក្សាសន្តិភាពសុវត្ថភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យ បង់ក្លាដែលគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយន៍ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. អាណិត្ត ២០២០-២០២១៕