ប្រភព៖ baochinhphu.vn |
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh ទើប បានចុះហត្ថលេខា អនុម័តលើគម្រោងអភិវឌ្ឍន៍បណ្ដុំ តភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រ ដែលផ្សារភ្ជាប់ជាមួយការកសាងបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រយ៉ាងរឹងមាំដំណាក់កាលដល់ឆ្នាំ ២០៣០។ គម្រោងនេះសំដៅបង្កើតបណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព មានកម្លាំងប្រកួតប្រជែង សមាហរណកម្មខ្ពស់ ដែលភ្ជាប់ជាមួយការកសាងបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេសជាតិ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសមុទ្រនៅទូទាំងប្រទេស និងនៅតាមដែនសមុទ្រ និងតំបន់ឆ្នេរសមុទ្រលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច វប្បធម៍ សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ នាំវៀតណាមឲ្យបានក្លាយទៅជាប្រទេសសមុទ្រយ៉ាងខ្លាំងមាំមួនដំណាក់កាលដល់ឆ្នាំ ២០៣០។ គម្រោងនេះខិតខំប្រឹងប្រែងបង្កើតបណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនៅតាមដែនសមុទ្រ និងតំបន់ឆ្នេរសមុទ្រដល់ឆ្នាំ ២០៣០ ព្រមទាំងអភិវឌ្ឍន៍បណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនៅតាមតំបន់សំខាន់ៗ ភ្ជាប់ជាមួយការកសាង មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រយ៉ាងខ្លាំងមាំមួនរបស់ប្រទេសជាតិ ក្នុងនោះអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ខ្លាំងក្លាជួរមុខពី ៣ ទៅ ៤ កន្លែង នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕