(VOVworld)-នាថ្ងៃទី២៤កញ្ញាខាងមុខ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀត
ណាមនឹងរួមសហការជាមួយអង្គការទេសចរណ៍ពិភពលោក (World Tourism
Organization- UNWTO) និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ធ្វើជា
ម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិអំពីទេសចរណ៍និងកីឡានៅទីក្រុង Da Nang។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ នឹងប្រព្រឹត្តទៅការផ្លាស់ប្តូរ ពិភាគ្សាលើខ្លឹមសារ
ចំនួន៣ដែលក្នុងនោះគឺ ៖ និន្នាការអភិ វឌ្ឍន៍របស់វិស័យទេសចរណ៍ឲ្យផ្សាភ្ជាប់
ជាមួយសកម្មភាពកីឡា ទំនាក់ទំនងទៅវិញ ទៅមករវាងទេសចរណ៍និងកីឡា
ក៏ដូចជាការរួមចំណែករបស់ទេសចរណ៍និងកីឡា សម្រាប់ ការអភិវឌ្ឍន៍និរន្តរ
ភាព ; ទស្សនៈនិងការទាក់ទងផ្ទាល់និងបទពិសោធន៍ អភិវឌ្ឍន៍ផលិតផល
ទេសចរណ៍កីឡាជាដើម។
សន្និសីទនឹងបញ្ចប់ដោយមានការអនុម័តសេចក្តីថ្លែងការណ៍ Da Nang ស្តីពី
ទេសចរណ៍និងកីឡាដើម្បីការអភិវឌ្ឍន៍និរន្តរភាព៕