វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ១៦ មិថុនា ក្នុងជំនួប
សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Thanasak
 Patimaprakorn ដែលកំពុងមកបំពេញទស្សនកិច្ចនៅ
វៀតណាម នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមនិងថៃគឺ
ជាដៃគូយុទ្ធសាស្ត្រ ហើយស្នើរឲ្យប្រទេសទាំងពីរសហការ
អនុវត្តប្រកបដោយជោគជ័យកម្មវិ​ធីធ្វើសកម្មភាព
ដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៤-២០១៨ និង
កិច្ចព្រមព្រៀងអំពីកិច្ចប្រជុំ អន្តរគណៈរដ្ឋមន្ត្រី
វៀតណាម-ថៃ នាពេលខាងមុខ។ 
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ១៦ មិថុនា ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី
ថៃ លោក Thanasak Patimaprakorn ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម
នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖
វៀតណាមនិងថៃគឺ ជាដៃគូយុទ្ធសាស្ត្រ ហើយស្នើរឲ្យប្រទេសទាំងពីរសហការអនុវត្ត
ប្រកបដោយជោគជ័យកម្មវិ​ធីធ្វើសកម្មភាពដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៤-
២០១៨ និងកិច្ចព្រមព្រៀងអំពីកិច្ចប្រជុំ អន្តរគណៈរដ្ឋមន្ត្រីវៀតណាម-ថៃ នាពេល
ខាងមុខ។ ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្លាំង កិច្ចសហប្រតិបត្តិការពាណិជ្ជ
កម្មវិនិយោគសំដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លា
អាមេរិកនាឆ្នាំ ២០២០។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បាន ស្នើរឲ្យប្រទេស
ទាំងពីរបង្កើនការរៀបចំសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើត
ទំនាក់ទំនងកាទូត។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីថៃ លោក Thanasak Patimaprakorn
 បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលបានបង្កលក្ខណៈងាយ ស្រួលសំរាប់
សហគ្រាសថៃ ហើយបានឲ្យដឹងថែមទៀតថា៖​ នាបច្ចុប្បន្ន មានសហគ្រាសថៃ
ជាច្រើនយកចិត្តទុកដល់ទីផ្សារវៀតណាម។ រដ្ឋាភិបាលថៃលើកទឹកចិត្តមជ្ឈដ្ឋាន
វិនិយោគិន ថៃវិនិយោគនៅទីផ្សារវៀតណាមដើម្បីនាំមកនូវផលប្រយោជន៍សំរាប់
ប្រទេសទាំងពីរ។ មុននោះ នារសៀលថ្ងៃដដែល ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក
 Vu Duc Dam ក៏បានជួប ធ្វើការជាមួយសមភាគីថៃ លោក Thanasak Patimaprakorn​
 ផងដែរ៕ 

ប្រតិកម្មទៅវិញ