វៀតណាមនិងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាន

Chia sẻ
(VOVWORLD) - ក្នុងជំនួបនារសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ វៀតណាមិនងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងបណ្ដាយន្តការសមាហរណកម្មផ្សេងៗទៀតនៅអាមេរិកឡាទីន ដែលឈីលីជាសមាជិក
វៀតណាមនិងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាន  - ảnh 1
វៀតណាមនិងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍ សេដ្ឋកិច្ចអាស៊ាន
 

(VOVworld) - ក្នុងជំនួបនារសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ វៀតណាមិនងឈីលីនឹងក្លាយទៅជាកត្តាស្នូលក្នុងការជំរុញតភ្ជាប់រវាងសហគមន៍ សេដ្ឋកិច្ចអាស៊ាននិងបណ្ដាយន្តការសមាហរណកម្មផ្សេងៗទៀតនៅអាមេរិកឡាទីន ដែលឈីលីជាសមាជិក ហើយអះអាងនូវគោលបំណងបង្កើនថែមទៀតនូវទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការជាមួយគណៈបក្សសង្គមរបស់ប្រធានាធិបតីសាធារណៈរដ្ឋ ឈីលី លោកស្រី Michelle Bachelet រួមជាមួយគណៈបក្សនយោបាយដទៃនៅ ឈរីលី។ រីឯខ្លួនវិញ ប្រធានាធិបតីសាធារណៈរដ្ឋឈីលី លោកស្រី Michelle Bachelet វាយរំលៃខ្ពស់ចំពោះស្នាដៃក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា កិត្យានុភាពនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ។ លោកស្រី  Michelle Bachelet បានអះអាងនូវបំណងជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានជួបសន្ទនាប្រធានាធិបតី ឈីលី Michelle Bachelet ផងដែរ៕ 

ប្រតិកម្មទៅវិញ