វៀតណាមនិងជប៉ុនលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ

Chia sẻ
(VOVWORLD) - សន្និសីទ “ ជួបជុំជប៉ុន ឆ្នាំ២០២០” ក្នុងគោលលបំណងជួយអាជ្ញាធរមូលដ្ឋាន និងធុរកិច្ចនៅវៀតណាមជំរុញសកម្មភាពសហប្រតិបត្តិការជាមួយដៃគូជប៉ុនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ការផ្លាស់ប្តូរឌីជីថល ទីក្រុងឆ្លាត កិច្ចសហប្រតិបត្តិការក្នុងតំបន់ ធនធានមនុស្ស និងអប់រំ-បណ្តុះបណ្តាល។
វៀតណាមនិងជប៉ុនលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងមតិក្នុងសន្និសីទនេះ(រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសម្របសម្រួលជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម ដើម្បីរៀបចំសន្និសីទ “ ជួបជុំជប៉ុន ឆ្នាំ២០២០” ក្នុងគោលលបំណងជួយអាជ្ញាធរមូលដ្ឋាន និងធុរកិច្ចនៅវៀតណាមជំរុញសកម្មភាពសហប្រតិបត្តិការជាមួយដៃគូជប៉ុនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ការផ្លាស់ប្តូរឌីជីថល ទីក្រុងឆ្លាត កិច្ចសហប្រតិបត្តិការក្នុងតំបន់ ធនធានមនុស្ស និងអប់រំ-បណ្តុះបណ្តាល។

ថ្លែងមតិក្នុងឱកាសបើកសន្និសីទនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង  ជប៉ុននិយាយរួម និងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរនិយាយដោយឡែក នៅតែមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តអភិវឌ្ឍ និង   នាំមកនូវផលប្រយោជន៍ល្អៗ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទ តំណាងក្រសួង ស្ថានទូត និង ស្ថាប័នបេសកកម្មរបស់ប្រទេសជប៉ុន រួមទាំងថ្នាក់ដឹកនាំនៃតំបន់នានានៃប្រទេសវៀតណាម ក៏ដូចជា តំណាងសហគ្រាសនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើវិស័យកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ