វៀតណាមនិងជប៉ុនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យរួម

Chia sẻ
(VOVworld) – បន្ទាប់ពីជំនួបចរចារ នាថ្ងៃទី ១៥ កញ្ញា
នៅក្រុងតូក្យូ អគ្គលេខា បក្សកម្មុយនិសវៀតណាម
 លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe បានអនុម័តលើសេចក្តីថ្លែងការណ៍
រួមស្តីពីទស្សនៈវិស័យ ទំនាក់ទំនងវៀតណាម-ជប៉ុន
សំដៅជំរុញលើគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យស៊ីជំរៅ
ថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-
ជប៉ុន ដើម្បីសន្តិភាពនិងភាព សម្បូររុងរឿងនៅ
ទ្វីបអាស៊ី។

វៀតណាមនិងជប៉ុនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យរួម  - ảnh 1
វៀតណាមនិងជប៉ុនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យរួម (Image: VNA)

(VOVworld) – បន្ទាប់ពីជំនួបចរចារ នាថ្ងៃទី ១៥ កញ្ញា នៅក្រុងតូក្យូ អគ្គលេខា
បក្សកម្មុយនិសវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីជប៉ុន
 លោក Shinzo Abe បានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈវិស័យ
ទំនាក់ទំនងវៀតណាម-ជប៉ុន សំដៅជំរុញលើគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យស៊ីជំរៅ
 ថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ដើម្បីសន្តិភាពនិងភាព
សម្បូររុងរឿងនៅទ្វីបអាស៊ី។ ដោយឈរលើស្មារតីនេះ ថ្នាក់ដឹកនាំទាំងពីររូបបាន
 ចែករំលែកជំរុញការជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការលើ
 គ្រប់វិស័យ។ ស្តីពីការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ភាគីទាំងពីរមាន
គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណើការរៀបចំយុទ្ធសាស្ត្រ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តភាព។ ទន្ទឹម​នឹងនោះ វៀតណាមនិងជប៉ុនអះអាង
សហប្រតិបត្តិ ការយ៉ាងជិតស្និតថែមទៀតលើបញ្ហាក្នុងតំបន់និងអន្តជាតិ
ជាពិសេសគឺក្នុង បណ្ដាអង្គការដែលប្រទេសទាំងពីរជាសមាជិក ដូចជា៖
អង្គការពាណិជ្ជកម្មពិភព លោក (WTO) វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ីប៉ាស៊ីហ្វិក (APEC) វេទិការអាស៊ី-អឺរ៉ុប (ASEM) វេទិការតំបន់អាស៊ី-
អាគ្នេយ៍ (ARF) ជាដើម។ ភាគទាំងពីរក៏បានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាល
ជ្រៅចំពោះបំរ៉ែបំរួលនាបច្ចុប្ប ន្ននៅសមុទ្រខាងកើត ហើតសង្កត់ធ្ងន់ទៅ
លើសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាពសុវត្ថភាពនាវាចរណ៍និង
អាកាសចរណ៍ ដាស់តឿនភាគីទាន់ទិននានា មិនធ្វើដោយឯតោភាគី ដោះ
ស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាន ប្រតិបត្តិតាមច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២
(UNCLOS) អនុវត្តដ៏ត្រឹមត្រូវសេក្តីថ្លែងការណ៍ស្តីអំពីការប្រតិបតិ្ត របស់
ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការចុះហត្ថលេខាលើសេចក្តី
 ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)៕ 

ប្រតិកម្មទៅវិញ