វៀតណាមនឹងចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - អំពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា នាពេលខាងមុខ គោលជំហររបស់ វៀតណាមគឺចូលរួមកាន់តែស៊ីជម្រៅក្នុងសកម្មភាពនេះ រួមទាំងដាក់ពង្រាយកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់បេសកកម្មកាន់តែច្រើន ក៏ដូចជាពង្រីកទម្រង់នៃការដាក់ពង្រាយផងដែរ។ 
វៀតណាមនឹងចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១២ ខែសីហា ទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ មានអត្ថន័យដ៏សំខាន់ ដែលរំលឹកខួបលើកទី ៤៥ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលកន្លងមក វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិនានា ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ពិពិធកម្ម ហើយជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនាពេលកន្លងមក។ អំពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា នាពេលខាងមុខ គោលជំហររបស់វៀតណាមគឺចូលរួមកាន់តែស៊ីជម្រៅក្នុងសកម្មភាពនេះ រួមទាំងដាក់ពង្រាយកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់បេសកកម្មកាន់តែច្រើន ក៏ដូចជាពង្រីកទម្រង់នៃការដាក់ពង្រាយផងដែរ។ លោកបានស្នើឲ្យអង្គការសហប្រជាជាតិបន្តគាំទ្រចំពោះការសន្យានិងការប្ដេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបង្កលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញសកម្មភាពសហប្រតិបត្តិការក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ