នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមសន្និសីទ WEF (រូបថត៖ VOV) |
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបជាមួយអគ្គលេខាធិការ និងជាប្រធានរដ្ឋចិន Xi Jinping; ពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang; ជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (សភាប្រជាជន) លោក Zhao Leji; ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (សន្និសីទពិគ្រោះយោបល់នយោបាយជាតិ) លោក Wáng Hùníng។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VOV) |
នៅកិច្ចប្រជុំ និងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពអនុវត្តឱ្យបានល្អនូវ “សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន”; រក្សាយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភាវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន រណសិរ្សមាតុភូមិវៀតណាម និងរដ្ឋាភិបាលជាតិចិន ...។ វៀតណាមចាត់ទុកទំនាក់ទំនងអភិវឌ្ឍន៍ជាមួយចិនជាយុទ្ធសាស្ត្រនិងជាអាទិភាពកំពូល ចិនចាត់ទុកវៀតណាមជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន។
ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងសកម្មការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់; ពង្រឹងការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកនៅតំបន់ព្រំដែន កសាងប្រព័ន្ធភស្តុភារពហុទម្រង់ និងមានប្រសិទ្ធភាពខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែនឆ្លាតវៃ ពន្លឿនការអនុវត្តការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនានៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់។ វៀតណាមនឹងបន្តបង្កើតបរិយាកាសធុរកិច្ចល្អសម្រាប់សហគ្រាសចិនមកបណ្តាក់ទុននៅវៀតណាម។
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវៀតណាម-ចិន (រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាន ណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” គ្រប់គ្រងឱ្យបានគ្រប់គ្រាន់នូវការខ្វែងគំនិតគ្នានៅសមុទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត; ឯកភាពបន្តជំរុញការអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពនៃ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត” (DOC) ដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ជាឯកច្ឆ័ន្ទ ដើម្បីសម្រេចបាននូវ “ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (COC) ប្រកបដោយមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕