លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញថ្លែងមតិនៅវេទិការសៀងសាន (Xianghsan) ប៉េកាំង លើកទី ៩ (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថា នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងរក្សាយន្ដការនៃកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ដ្រី និងតៀមរៀបចំយ៉ាងសកម្មសំរាប់ពិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី ៦ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងការចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទាក់ទងនឹងបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី នោះ ភាគីទាំងពីរបានលើកឡើងថា វៀតណាមនិងចិនគួរតែផ្លាស់ប្តូរគ្នា ពិភាក្សាគ្នា ដោយស្មោះត្រង់ ដើម្បីដោះស្រាយរាល់បញ្ហាតាមស្មារតីនៃកិច្ចព្រមព្រៀងជាន់ខ្ពស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។
ធ្វើការវាយតម្លៃអំពីស្ថានភាពក្នុងតំបន់និងពិភពលោក ដែលកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញនោះ ឧត្តមសេនីយ៍ឯកលោក Xu Qiliang បានលើកឡើងថា ប្រទេសទាំងអស់ គួរតែបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍។ ក្នុងពេលជាមួយគ្នានោះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវការរួមដៃរបស់ប្រទេសទាំងអស់លើពិភពលោក ដើម្បីទប់ទល់ជាមួយរាល់ការសាក ល្បងសន្តិសុខរួមនាបច្ចុប្បន្ន៕