វៀតណាមនិងចិនបង្កើត “របៀង logistics មាស”

Chia sẻ
(VOVWORLD) -វៀតណាមនិងចិនកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ខ្សែផ្លូវដែកដឹងជញ្ជូនអន្តរជាតិ។


ផ្នែកផ្លូវដែកនៃប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែង ជម្រុញយ៉ាងឆាប់ៗ អនុវត្តការតភ្ជាប់រថភ្លើង Congtenno ដឹកទំនិញពីវៀតណាមឆ្លងកាត់ប្រទេសចិនទៅ ដល់ប្រទេសទី៣និងផ្ទួយទៅវិញ។ សម្រាប់ខ្សែរថភ្លើងធ្វើដំណើរពីចិនដល់ទ្វីបអឺរ៉ុបវិញ នាយកដ្ឋានផ្លូវដែកណាននីងបានឲ្យដឹងថា នៅសន្និសីទផ្លូវដែកព្រំដែនចិន-វៀត ណាមលើកទី៤១ដែលប្រព្រឹត្តទៅនាខែធ្នូកន្លងទៅ ការអនុវត្តបើកឲ្យដំណើរការខ្សែ រថភ្លើង congtenno ឆ្លងកាត់ព្រំដែនណាននីង ហាណូយត្រូវបានចែងក្នុងពិធីសារថ្មីផង ដែរ។ នាយកដ្ឋានផ្លូវដែកបានលើកច្បាស់ថា ក្នុងរយៈពេល២០ថ្ងៃចាប់ពីពេលបាន ដាក់ឲ្យដំណើរការ រថភ្លើង congtenno ធ្វើដំណើពីចិនដល់អឺរ៉ុបគឺបានដឹកជញ្ជូនចំនួន ៤ ជើង។ តាមរយៈនោះបញ្ជក់ឲ្យឃើញថា ចិននិងវៀតណាមបានបង្កើត “របៀងមាស អំពី Logistics ” រវាងប្រទេសទាំងពីរ៕


ប្រតិកម្មទៅវិញ