វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVworld)-នាពេលល្ងាចថ្ងៃទី១៧មេសា ក្នុងឱកាសដឹកនាំគណៈប្រតីភូវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅចិន និងចូលរួមកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិ ការបញ្ជាណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមចិន 
វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

(VOVworld)-នាពេលល្ងាចថ្ងៃទី១៧មេសា ក្នុងឱកាសដឹកនាំគណៈប្រតីភូវៀតណាម
 ទៅបំពេញទស្សនកិច្ចការងារនៅចិន និងចូលរួមកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិ
 ការបញ្ជាណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមចិន តាមសេចក្តីអញ្ជើញ
របស់​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិនលោក Yang Jiechi  ឧបនាយរដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រី
ការបរទេស​វៀតណាម លោក​ Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយ ​លោក​
Yu Zhengsheng​ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន នៅទីក្រុង
ប៉េកាំង។​ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋ និងប្រជាជន
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ស្ថិរភាពនិងប្រ កបដោយ
ចីរភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយបក្ស
រដ្ឋ និងប្រជាជនចិន។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាមលោក
 Pham Binh Minh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរ គណៈប្រតិភូ
បង្កើនការជឿជាក់នយោបាយ ជាពិសេស ពង្រឹងនិងពង្រីកទំនាក់ទំនង មិត្តភាពជា
ប្រពៃណីរវាងប្រទេសទាំងពីរ។ តាមលោក​Pham Binh Minh ថា គ្រប់គ្រង ល្អការខ្វែង
គំនិត ដោះស្រាយដោយសន្តិវិធីជំលោះលើសមុទ្រឲ្យសមស្របនឹងច្បាប់ អន្តរជាតិ
និងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២គឺសមស្របនឹងផលប្រយោជន៍
សារវ័ន្តរបស់ប្រទេសទាំងពីរក៏ដូចជាមានអត្ថប្រយោជន៍សម្រាប់ការរក្សាសន្តិភាព
និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ ប្រធានសភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក​
Yu Zhengsheng បានអះអាងថា ចិនគោរពនិងមានបំណងជម្រុញទំនាក់ទំនងអ្នក
ជិតខាងជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ចិន
 ត្រៀមជាស្រេចរួមជាមួយវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់
 គ្រងល្អការខ្វែងគំនិតលើសមុទ្រ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងភាពសម្បូររុង
 រឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ