វៀតណាមនិងគុយបាបន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ

Chia sẻ
(VOVWORLD) - នៅទីក្រុងឡាហាវ៉ាន់ ប្រទេស គុយបា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ឧបនាយករដ្ឋមន្ត្រី Tran Luu Quang គណៈប្រតិភូនៃក្រសួងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានជួបធ្វើការជាមួយឧត្តមសេនីយ៍ទោ Lázaro Alberto Álvarez Casas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា។
វៀតណាមនិងគុយបាបន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ - ảnh 1ឧត្តមសេនីយ៍ទោLe Van Tuyen សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងឧត្តមសេនីយ៍ទោ Lázaro Alberto Álvarez Casas សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា (រូបថត៖ Mai Phuong/TTXVN)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃគុយបា ដើម្បីផលប្រយោជន៍ជាតិ និងសន្តិសុខនៃប្រទេសនីមួយៗ។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងនគរបាល; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង   ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មប្រើបច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មភេរវកម្ម ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ប្រភេទថ្មីនៃឧក្រិដ្ឋកម្ម និងការគំរាមកំហែងសន្តិសុខក្រៅប្រពៃណី; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រតិបត្តិការបច្ចេកទេស និងវិជ្ជាជីវៈ។ ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលការស្រាវជ្រាវ និងអនុវត្តគម្រោង ការងារស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្តបច្ចេកវិទ្យាថ្មី និងការផលិតឧបករណ៍ឯកទេសក៏ដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសម្រាប់កម្មាភិបាលនិងយុទ្ធជន៕

ប្រតិកម្មទៅវិញ