|
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Thy Hạt/VOV) |
(VOVworld)-នារសៀលថ្ងៃទី២៩មិនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ
ថ្នាក់រដ្ឋមន្ត្រីបរិស្ថានវៀតណាម-កូរ៉េខាងត្បូងលើកទី១៣។នេះជាសកម្មភាពប្រចាំឆ្នាំ
សម្រាប់ប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងបង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យបរិស្ថាន។ អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងធន
ធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានឲ្យដឹងថា៖
“ខ្ញុំចាត់ទុកថា បទពិសោធន៍របស់កូរ៉េខាងត្បូងគឺសមស្របទៅនឹងលក្ខណៈ
និងស្ថានភាពជាក់ស្តែងនៅវៀតណាម។ ខ្ញុំមានបំណងថា អង្គភាពនានាកសាង
គោលនយោបាយ ហើយស្ថាប័នគ្រប់គ្រងជំនាញនិងបច្ចេកទេសរបស់ភាគីទាំងពីរ
នឹងក្លាយទៅជាដៃគូហើយអាចសហការជាមួយគ្នា។ ជំនាញការអំពីការកសាងបទ
ដ្ឋានបរិស្ថានរបស់កូរ៉េខាងត្បូងនិងរួមដំណើរជាមួយកម្មាភិបាលគ្រប់គ្រងបរិស្ថាន
វៀតណាម កសាងបទដ្ឋានមួយអំពីបរិស្ថាន”។
នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានវាយតម្លៃអំពីលទ្ធផលសហប្រតិបត្តិការ
នាដំណាក់កាលមុននេះនិងបន្តសហការគ្នាក្នុងដំណាក់កាល២០១៧-២០២០ផងដែរ៕