វៀតណាមនិងកម្ពុជាសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងនិងការពារព្រំដែន

Chia sẻ
(VOVWORLD) - វៀតណាមមានបំណង ចង់បន្តសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ។
វៀតណាមនិងកម្ពុជាសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងនិងការពារព្រំដែន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Pham Thu Hang។
កាលពីថ្ងៃទី ៣ កក្កដា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការ ដែលភាគីកម្ពុជាបានឲ្យដឹងថា យន្តហោះដ្រូនជាច្រើនបានបង្ហាញខ្លួននៅលើភូមិសាស្ត្រ ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ វៀតណាម និងកម្ពុជាជានិច្ចកាលសហ ការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងនិងការពារព្រំដែន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើសនៅតាមព្រំដែន។ វៀតណាមមានបំណង ចង់បន្តសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ