(VOVworld)- នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៧កញ្ញានោះ សម្តេច ហេង សំរិន
ប្រធានរដ្ឋសភាកម្ពុជាបានធ្វើជាអធិបតីពិធីទទួលស្វាគមន៍និងជួបសវនាការជាមួយ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ព្រមទាំងគណៈប្រតិភូ
ជាន់ ខ្ពស់រដ្ឋសភាវៀតណាម។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីររូបបានជូន
ដំណឹង ទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនិមួយៗនិងសកម្មភាពរបស់រដ្ឋស
ភា។ភាគីទាំង ពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារ
ជាតិរវាងប្រទេស ទាំងពីរនាពេលកន្លងទៅបានរួមចំណែកបង្កើនទំនុកទុកចិត្ត
ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ថ្នាក់ដឹកនាំទាំងពីររូប
បានឯកភាពថា រួមជាមួយទំ នាក់ទំនងនយោបាយដែលមានស្រាប់នោះ ទំនាក់
ទំនងរវាងរដ្ឋភាវៀតណាមជាមួយរដ្ឋ សភានិងព្រឹទ្ធសភាកម្ពុជាកាន់តែមានការ
វិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
|
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
ក៏នារសៀលថ្ងៃទី២៧កញ្ញានេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាគ្សាការងារ
ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមាន
សន្តិភាព។ នៅ ទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងគោលនយោ
បាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺគោរពជានិច្ចនិងផ្តល់អាទិភាពខ្ពស់
សម្រាប់ការពង្រឹងនិង ពង្រីកចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយកម្ពុជានិងគណៈបក្សប្រជាជនកម្ពុជា។រីឯខ្លួនវិញ សម្តេច ហ៊ុនសែន
បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់វៀតណាមក្នុងការពិនិត្យព្យាល
ជំងឺសម្រាប់ប្រជាជននៅតាមព្រំដែន។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែនបាន
សង្កត់ធ្ងន់ថា នាពេលខាងមុខ ប្រទេសទាំងពីរ គប្បីបង្កើនការអប់រំប្រពៃណីយ៉ាង
ល្អប្រសើរវាងកម្ពុជានិងវៀតណាមទៅដល់ប្រជាជន គ្រប់ស្រទាប់ដែលក្នុងនោះ
មានជំនាន់វ័យក្មេង។ រួមជាមួយគ្នានោះ តំបន់នានានៅតាម ព្រំដែនវៀតណាម-
ឡាវ-កម្ពុជាគប្បីបង្កើនការជួបប្រាស្រ័យមិត្តភាព រួមចំណែកកសាង ខ្សែព្រំដែន
របស់ប្រទេសទាំងបីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។
នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំសិនបានធ្វើពិធីជប់
លៀងអបអរសាទរប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងគណៈ
ប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមផងដែរ៕