លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤រវាងក្រសួងទាំងពីរ។ (រូបថត៖ cand.com.vn) |
នាព្រឹកថ្ងៃទី ២៣ ខែមករា ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោកនាយឧត្តមសេនីយ៍ To Lam និងគណៈប្រតិភូ ជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមបានប្រព្រឹត្តទៅនៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជា រាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួល ភាគីទាំងពីរបាន ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការតស៊ូទប់ស្កាត់ឧបាយកល និងល្បិចកលរបស់ កម្លាំងអរិភាព ប្រតិកិរិយា សំដៅបំផ្លិចបំផ្លាញ និងបែកបាក់ប្រទេសទាំងពីរ។ សម្រប សម្រួលធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម; មិនបណ្តោយឱ្យភាគីទីបី ប្រើប្រាស់ដែនដីនៃប្រទេសខ្លួនដើម្បីបំផ្លាញប្រឆាំងប្រទេសមួយផ្សេងទៀតនោះទេ។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងទាំងពីរ បង្កើនការតស៊ូរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទ ល្មើស ជាពិសេសបទល្មើសឆ្លងដែនដូចជា បទល្មើសគ្រឿងញៀន បទល្មើសព្រហ្ម ទ័ណ្ឌ ជួញដូរមនុស្ស និងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ បញ្ចប់ជំនួបពិភាក្សា ការងារភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤រវាង ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។
លោករដ្ឋមន្ត្រី To Lam ចូលជួប សម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា។
(រូបថត៖ cand.com.vn) |
នៅថ្ងៃដដែល លោករដ្ឋមន្ត្រី To Lam និងគណៈប្រតិភូវៀតណាមបានចូលជួប សម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធាន ក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា៕