វៀតណាមនិងកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែតុលា នៅរាជធានីភ្នំពេញ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang និងគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា។

វៀតណាមនិងកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ - ảnh 1ទិដ្ឋភាពនៃជំនួបរវាងភាគីទាំងពីរ។ (រូបថត៖ TTXVN)

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang និងលោករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់កាណាល ដើម្បីផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍; បន្តពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងរួមគ្នាស្វែងរកយន្តការសហប្រតិបត្តិការថ្មីដែលមានប្រសិទ្ធភាព និងជាក់ស្តែងសម្រាប់ភាគីទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang និងលោករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានឯកភាពបន្តជំរុញការពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ហើយនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ