ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏វិជ្ជមាននៃការអនុវត្តកិច្ចការរណសិរ្សនៃប្រទេសទាំងពីរនាពេលកន្លងទៅ រួមទាំងបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សវៀតណាម-ឡាវ-កម្ពុជា។ ក្នុងពេលនេះដែរ ភាគីទាំងពីរបានពិភាក្សាលើលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម រវាងវៀតណាមនិងកម្ពុជាដែលបានចុះហត្ថលេខានាថ្ងៃទី១៦ខែសីហាឆ្នាំ ២០១៧ កន្លងទៅ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិ អំពីផែនការធ្វើសកម្មភាពរួម សម្រាប់រៀប ចំរាល់កិច្ចប្រជុំអន្តរជាតិ ដែលភាគីទាំងពីរនឹងធ្វើជាម្ចាស់នាពេលខាងមុខ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតក្រុមការងារ ដើម្បីសម្របសម្រួល ចែក រំលែកបទពិសោធន៍ ក៏ដូចជាជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តន៍ជាក់ស្តែងនូវមាតិការនិងរបៀបរៀបចំរាល់កិច្ចប្រជុំទាំងអស់ផងដែរ។
ក្នុងថ្ងៃដដែល លោកញ៉ែម វាលីនិងគណៈប្រតិភូ បានរួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញផងដែរ៕