វៀតណាមនិងកាតាជំរុញកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមីនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ របស់អង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ដែលប្រព្រឹត្តទៅនៅទីក្រុង Doha រដ្ឋធានីនៃប្រទេសកាតា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang អញ្ជើញជូបពិភាក្សា និងធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនៃក្រសួង និងសាខាមួយចំនួនរបស់ប្រទេសកាតា។
វៀតណាមនិងកាតាជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការងារកាតា លោក Ali Bin Saeed Bin Smaikh Al Marri  (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងកិច្ចប្រជុំ និងសម័យប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ អនុវត្តសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម កាតា (១៩៩៣-២០២៣); ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ កាតាបានអះអាងគាំទ្រវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC); ទន្ទឹមនឹងនោះ វៀតណាមក៏ត្រៀមជាស្រេចដើរតួជាស្ពានសម្រាប់កាតាក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

វៀតណាមនិងកាតាជំរុញកិច្ចសហប្រតិបត្តិការ - ảnh 2អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកាតា លោក Soltan bin Saad al-Muraikhi។ (រូបថត៖ ក្រសួងការបរទេស)

ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះទ្វេភាគីនាពេលឆាប់ៗ; ពង្រឹងសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍...; សម្របសម្រួលដើម្បីចែករំលែកព័ត៌មានអំពីឱកាសវិនិយោគ និងគម្រោងដែលមានផលប្រយោជន៍ទៅវិញទៅមក។ ជួយសម្រួលដល់ការនាំចូលទំនិញរឹងមាំរបស់គ្នាទៅវិញទៅមកក៏ដូចជា បង្កើនជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ