វៀតណាមនិង Azerbaijan បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
វៀតណាម លោក​Truong Tan Sang ប្រធានធិបតី
Azerbaijan លោក Ilham Aliyev បានអញ្ជើញមកដល់
ទីក្រុង ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅវៀតណាម ពីថ្ងៃទី១៨ដល់ថ្ងៃទី ២០ឧសភា។

​​​​​​​​​​​​​​                  

វៀតណាមនិង Azerbaijan បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ប្រធានធិបតីAzerbaijan លោក Ilham Aliyev និងធានរដ្ឋវៀតណាម លោក​Truong Tan Sang 
(រូបថត VNA)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក​Truong Tan
Sang ប្រធានធិបតីAzerbaijan លោក Ilham Aliyev បានអញ្ជើញមកដល់ទីក្រុង
ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃទី១៨ដល់ថ្ងៃ
ទី ២០ឧសភា។

        នាថ្ងៃទី១៩ឧសភា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការ
លោក Truong Tan Sang និងលោកIlham Aliyev  ដំណើរការចរចារ។ ភាគីទាំងពីរ
បានឯកភាព ថាត្រូវមានវិធានការសកម្មដើម្បីបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មឲ្យ
ស្របទៅនឹងសក្តានុ ភាពនៃប្រទេសនីមួយៗ។ ភាគីទាំងពីរក៏បានឯកភាពបង្កើន
ការផ្លាស់ប្តូរគណៈប្រ តិភូនៃក្រសួងផ្នែកនានា ដើម្បីបើកទូលាយទីផ្សារទំនិញ
របស់វៀតណាម នៅAzerbaijanព្រមទាំងខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្ម
នៃប្រ ទេសទាំងពីរឡើងដល់១ពាន់លានដុល្លារអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។  
       ក្នុងការចរចារថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរអំពីស្ថានភាពតានតឹងនៅ
សមុទ្រខាងកើត។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងទស្សនៈរបស់
ប្រទេសអាស៊ាននានានិងវៀតណាមក្នុងការដោះស្រាយជមលោះលើសមុទ្រ
ដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
របស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងពេញ
លេញននូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិតបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) រួមចំណែកធានាសន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍ក្នុងដំបន់។

        នារសៀលថ្ងៃដ៏ដែល ក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានាធិបតី
Ilham Aliyev ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ
ប្រទេសមិត្តភក្តិជាប្រពៃណីក្នុងនោះមាន Azerbaijan ផង។

នារសៀលថ្ងៃទី១៩ឧសភានេះដែរអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកប្រធានាធិបតីIlham Aliev។
លោក​បានវាយតំលៃខ្ពស់ចំពោះលទ្ឋផលដែលទទួលបានក្នុងការចរចាររវាង
លោកប្រធានរដ្ឋ​Truong Tan Sang ជាមួយលោកប្រធានាធិបតីIlham Aliev។ លោក
 Nguyen Phu Trongបាន​គូសបញ្ជាក់ថា៖វៀតណាមជានិច្ចកាលគោរព​ទំនាក់ទំនង
ជាមួយបណ្តាប្រទេសជាប្រពៃណី​ក្នុងនោះមាន​Azerbaijanនិងមាន​បំណងច​ង់ លើកកំរិតទំនាក់ទំនងរវាងប្រទេសទាំង២ឡើង១កំរិតនាពេលខាងមុខ។លោក
ប្រធានាធិបតីIlham Alievចាត់ទុកវៀតណាមជាដៃគូជិតស្និទគួរឲ្យទុកចិត្តនៅ
តំបន់អាស៊ីអគ្នេយ៍។

ក្នុងការជួបសន្ទនាជាមួយលោកប្រធានាធិបតីIlham Aliev នារសៀលថ្ងៃទី១៩
ឧសភា​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានចាត់ទុកថា៖ដំណើរ
ទស្សនកិច្ច​នឹងជារបត់សំខាន់ដែលលើកកំរិតទំនាក់ទំនងរវាងប្រទេសទាំង២ឡើង
១កំរិតថ្មី។លោកបានស្នើភាគីទាំង២បង្កើនបន្ថែមការផ្លាស់ប្តូរគណះប្រតិភូគ្រប់
ជាន់ថ្នាក់គាំទ្រគ្នាលើវេទិការអន្តរជាតិជាពិសេសនៅអង្គការសហប្រជាជាតិ។
ស្តីពីការដែលចិ​នដាក់ស្ថានីយ៍ខួងដោយខុសច្បាប់នៅតំបន់ខ្ពង់រាបបាតសមុទ្រនិង
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម លោក Nguyen Tan DungនិងលោកIlham Aliev
ចាត់ទុកថា៖ភាគីទាំងឡាយត្រូវគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការស​ហប្រជាតិស្តពីច្បាប់សមុទ្រឆ្នាំ១៩៨២និងត្រូវដោះស្រាយរាល់បញ្ហាដោយសន្តិវិធី៕


ប្រតិកម្មទៅវិញ