|
ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិលោក Le Hoai Trung (vietnamplus) |
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និង៦វិច្ឆិកានៅទីស្ដីការអ.ស.បនៅ
ទីក្រុង New York អាមេរិក មហាសន្និបាតអ.ស.បបានប្រជុំសម័យពេញអង្គដើម្បី
ត្រួតពិនិត្យលើពង្រាងសេចក្តីសំរេចចិត្តនៃមហាសន្និបាតនីតិកាលទី៦៨ ស្ដីអំពី
របាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA។ វៀតណាមជា
មួយតួនាទីជាប្រធានក្រុមប្រឹក្សាទេសភិបាល IAEA អាណាត្តិ២០១៣-២០១៤បាន
ធ្វើអធិបតីកសាងនិងឧទ្ទេសនាមពង្រាងសេចក្តីសំរេចចិត្តឆ្នាំនេះអំពីបញ្ហានេះ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិលោក Le Hoai Trung បានវាយតំលៃខ្ពស់លទ្ធផលសកម្មភាពរបស់ IAEA ក្នុងឆ្នាំកន្លងមកលើគ្រប់វិស័យ។ IAEA បានដើរតួនាទីស្នូលក្នុងការជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានវៀតណាមផងលើកកំពស់លទ្ធភាពស្រាវជ្រាវអភិវឌ្ឍន៍និងប្រើប្រាស់ថាមពលបច្ចេកវិទ្យានុយគ្លេអ៊ែដើម្បីគោលដៅសន្តិភាពក៏ដូចជាការជំរុញអនុវត្តគោលដៅ
អភិវឌ្ឍន៍សហ្សវត្ស។
បញ្ចប់សម័យប្រជុំពេញអង្គ មហាសន្និបាតបានឯកភាពអនុម័តលើពង្រាងសេចក្តីសំរេចចិត្តអំពីរបាយការណ៍សកម្មភាពរបស់ IAEA ដោយវៀតណាម
ឧទ្ទេសនាម៕