វៀតណាមធ្វើជាប្រធានសម័យប្រជុំត្រៀមសម្រាប់សូមមតិយោបល់យោបល់របស់ ICJ ស្តីពីកាតព្វកិច្ចជាតិលើបញ្ហាបម្រែបម្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) - អញ្ជើញចូលរួមសម័យប្រជុំមានអ្នកជំនាញច្បាប់ អ្នកប្រាជ្ញ និងមេធាវីអន្តរជាតិមកពីជាង ២០ ប្រទេសនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក តំណាងគណៈប្រតិភូប្រចាំអង្គការសហប្រជាជាតិ និងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀត ណាម។

វៀតណាមធ្វើជាប្រធានសម័យប្រជុំត្រៀមសម្រាប់សូមមតិយោបល់យោបល់របស់ ICJ ស្តីពីកាតព្វកិច្ចជាតិលើបញ្ហាបម្រែបម្រួលអាកាសធាតុ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ Thanh Tuan/TTXVN)

កាលពីព្រឹកថ្ងៃទី ៩ ខែមីនា (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម និងវ៉ានូអាទូ ប្រចាំអង្គការសហប្រជាជាតិ (UN) បានសហការរៀបចំកិច្ចប្រជុំបម្រុងតាមប្រព័ន្ធអ៊ីនធឺណែត ពាក់ព័ន្ធនឹងនីតិវិធីសូមមយតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីកាតព្វកិច្ចជាតិក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ អញ្ជើញចូលរួមសម័យប្រជុំមានអ្នកជំនាញច្បាប់ អ្នកប្រាជ្ញ និងមេធាវីអន្តរជាតិមកពីជាង ២០ ប្រទេសនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក តំណាងគណៈប្រតិភូប្រចាំអង្គការសហប្រជាជាតិ និងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ញូវយ៉ក សហរដ្ឋអាមេរិក) បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តឆ្នាំ២០២៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិបានទទួលស្គាល់ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមជាទូទៅ ហើយផលប៉ះពាល់ក្នុងប្រទេសនីមួយៗគឺនៅកម្រិតផ្សេងៗគ្នា។ ដូច្នេះបន្ទុក និងការទទួលខុសត្រូវក្នុងការឆ្លើយតប គឺត្រូវតែចែករំលែកដោយស្មើភាព។ ការដែលប្រទេសកំពុងអភិវឌ្ឍន៍ចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ ICJ នៃការពិនិត្យឡើងវិញ និងការផ្តល់ដំបូន្មានស្តីពីការប្រែប្រួលអាកាសធាតុមានសារៈសំខាន់ ប៉ះពាល់ដល់ការយល់ដឹងរបស់ប្រទេសនានាអំពីទំនួលខុសត្រូវផ្នែកច្បាប់របស់ប្រទេសនីមួយៗក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ រួមចំណែកកំណត់ក្របខ័ណ្ឌច្បាប់អំពីការប្រែប្រួលអាកាសធាតុនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ