ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនិងនៅឃ្លាំងសហគ្រាសមានច្រើនសម្បូរ ដើម្បីធានាសន្តិសុខស្បៀងអាហារ (រូបថត៖ nongnghiep. vn) |
ទន្ទឹមនឹងនេះបរិមាណផលស្រូវដែលប្រមូលផលនៅតែបន្តកើនឡើងផងដែរ។ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖
“ នៅចុងខែមេសាខាងមុខនេះ យើងនឹងអាចប្រមូលផលស្រូវបានជាង ១៣ លានតោនសំរាប់តំបន់វាលសណ្ដទន្លេ Cuu Long និងឆ្នេរសមុទ្រ Trung Bo ខាងត្បូង។ ប៉ុន្តែ ប្រសិនបើគិតត្រឹមខែមិថុនា យើងនឹងប្រមូលផលស្រូវរដូវប្រាំងលើផ្ទៃដីប្រមាណ ១,១ លាន ហិកតានៃបណ្តាខេត្តភាគខាងជើង វៀតណាមផងដែរ។
អាចនិយាយបានថា យើងអាចធានានូវតម្រូវការសន្តិសុខស្បៀងអាហារសម្រាប់ទីផ្សារក្នុងស្រុកនិងមានចំណែកមួយទៀតដើម្បីនាំចេញផងដែរ»៕