រូបភាព៖ TTXVN |
ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានអះអាងថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ កន្លងទៅ វៀតណាមទទួលបានការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសហគមន៍អន្តរជាតិនិយាយរួម និងប្រទេសថៃនិយាយដោយឡែក។ តាមសំណើររបស់រដ្ឋាភិបាលវៀតណាម រាជរដ្ឋាភិបាលថៃបានបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញវ៉ាក់សាំង Astra Zenneca ផលិតនៅថៃ ទៅកាន់វៀតណាម។ វៀតណាមបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ការរួមវិភាគទានរបស់សមាគមមិត្តភាពថៃ - វៀតណាម និងសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ ក្នុងការជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាម និងថៃ ក៏ដូចជាការចលនា និងគាំទ្រយ៉ាងសកម្មក្នុងការអំពាវនាវឱ្យផ្តល់សម្ភារៈ និងឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅវៀតណាម ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦-២០២១)៕